រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

គណៈប្រតិភូខេត្តអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធសព ឧត្តមសេនីយ៍ទោ ឈន ធី នាយសេនាធិការរង នៃយោធភូមិភាគទី៤

នៅព្រឹកថ្ងៃទី០៨ ខែ តុលា ឆ្នាំ២០២០នេះ ឯកឧត្តម អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក នាក់ ណេរ៉ុន អភិបាលរងនៃគណៈអភិបាលខេត្ត បានដឹកនាំប្រតិភូខេត្ត ដោយមានឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ និង កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ បានចូលរួមគោរពវិញ្ញាណក្ខ័ន្ធ និង ជួយចែករំលែកទុក្ខក្រុមគ្រួសារនៃសពឧត្តមសេនីយ៍ទោ ឈន ធី នាយសេនាធិការរង នៃយោធភូមិភាគទី៤ ដែលបានទទួលមរណភាព កាលពីថ្ងៃទី ០៦ ខែ តុលា ឆ្នាំ២០២០ វេលាម៉ោង១០និង១៧នាទីព្រឹក ក្នុងជន្មាយុ៦៤ឆ្នាំ ដោយរោគាពាធ ហើយសពត្រូវបានតំកល់ទុកធ្វើទក្ខិណាទាន ទៅតាមប្រពៃណីសាសនានៅគេហដ្ឋាននៃសព ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។ឯកឧត្តម អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត បានសម្តែងនូវការសោកស្តាយចំពោះការបាត់បង់នូវស្វាមី បីតា ជីតា ដ៏ឧត្តុង្គឧត្តមនៃគ្រួសារដែលប្រកបដោយ ព្រហ្មវិហារធម៌ និង ជាទីស្រឡាញ់របស់គ្រួសារនៃសព ក៏ដូចជាការបាត់បង់វីរៈជនដ៏ឆ្នើម ក្នុងការបញ្ជាដឹកនាំការពារជាតិមាតុភូមិ ដែលមានស្នាដៃក្នុងការបម្រើជាតិមាតុភូមិកម្ពុជា និង បានគោរពវិញ្ញាណក្ខ័ន្ធ រំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពឯកឧត្តមឧត្តមសេនីយ៍ទោ ឈន ធី នាយសេនាធិការរង នៃយោធភូមិភាគទី៤ ជាកិច្ចចុងក្រោយ ទៅតាម ផែននៃអង្គភាពនីមួយៗ ផងដែរ ។ ក្នុងនោះឯកឧត្តម អ៊ឹង ហឿន ក៏បានធ្វើការបួងសួងសូមឲ្យដួងវិញ្ញាណក្ខ័ន្តរបស់ឯកឧត្តមឧត្តមសេនីយ៍ទោ ឈន ធី បានទៅកាន់សុខគតិភពថ្មីកុំបីឃ្លាងឃ្លាតឡើយ ៕

អត្ថបទទាក់ទង