ល្ងាចថ្ងៃសុក្រ ទី០៩ ខែតុលា ឆ្នាំ២០២០ លោកស្រី ងិន មុំ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ម៉ក់ ប្រុស អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញចុះចែកអំណោយដល់ចាស់ជរាក្រីក្រ ចំនួន៣២គ្រួសារដោយមានការចូលរួមសហការពី លោក អោ ម៉ៅ ប្រធានមន្ទីរសង្គមកិច្ចខេត្តសៀមរាប ក្នុងការនាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ចែកជូនចាស់ជរាក្រីក្រនាពេលនេះ។អំណោយជូនចាស់ជរាក្រីក្រចំនួន៣២គ្រួសារ មកពីឃុំដានរុន ១៥គ្រួសារ ឃុំដំដែក ១គ្រួសារ ឃុំកៀនសង្កែ១១គ្រួសារ និងឃុំខ្ចាស់៥គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ១បេ កន្ទេល១ មុង១ ភួយ១ ក្រម៉ា១ ដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា។អំណោយមនុស្សធម៌ទាំងអស់នេះ ពិតជាសំខាន់ណាស់ និងបានរួមចំណែកក្នុងការដោះស្រាយនូវការលំបាក ដោយរាជរដ្ឋាភិបាលកម្ពុជា តែងតែស្រលាញ់ និងគិតគូរពីសុខទុក្ខរបស់ប្រជាជនកម្ពុជាជានិច្ច។យើងត្រូវរួមគ្នាទប់ស្កាត់ និងបង្ការជំងឺកូវីដ១៩ ទាំងអស់គ្នា ត្រូវមានអនាម័យ និងលាងសម្អាតដៃមុនពេល ប៉ះ កាន់ ញាំអាហារជានិច្ច ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។
