នៅព្រឹកថ្ងៃសុក្រ ទី ០៩ ខែតុលា ឆ្នាំ ២០២០ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប អញ្ជើញចូលរួមក្នុងពិធីប្រកាសតែងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការចំនូន ៧ រូប ក្នុងរចនាសម្ព័ន្ធការិយាល័យអប់រំ យុវជន និងកីឡាស្រុកក្រឡាញ់ ខេត្តសៀមរាប សមាសភាពចូលរួមមាន លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោក សន សេរីវុទ្ធី នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស លោកប្រធានក្រុមប្រឹក្សាស្រុកក្រឡាញ់ លោកស្រី អភិបាល នៃគណះអភិបាលស្រុកក្រឡាញ់ កងកំលាំងប្រដាប់អាវុធ លោក លោកស្រី ប្រធាន-អនុប្រធានការិយាល័យ លោក លោកស្រី នាយក នាយករង លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស សិស្សានុសិស្ស សរុបចំនួន ១៤០ នាក់ ។ លោកស្រី ម៉ននី រង្សី អភិបាល នៃគណៈអភិបាលស្រុកក្រឡាញ់ បានមានមតិស្វាគមន៍ និងអានរបាយការណ៍សង្ខេបពីស្ថានភាពវិស័យអប់រំ យុវជន និងកីឡាស្រុកក្រឡាញ់ មានការរីកចំរើន គួរជាទីមោទនះ គិតត្រឹមឆ្នាំ ២០២០នេះ សាលារៀនសរុបចំនួន ៤៨ សាលា បុគ្គលិកអប់រំ ក្របខណ្ឌសរុបចំនួន ៣៣៨ នាក់ស្រី ១៤២ នាក់ សិស្សសរុបមានចំនួន ១៤៩២២នាក់ ស្រី ៧៥៧៦ នាក់ ។ លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាន មានមតិស្វាគមន៍ និងអានរបាយការណ៍សង្ខេបពាក់ព័ន្ធនិងវិស័យអប់រំទូទាំងខេត្តសៀមរាប សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០ ខេត្តសៀមរាប មានសាលារៀន សរុបចំនួន ១២៩៦ និងបន្ទប់ចំនួន ៥៤៨៨ បន្ទប់ ថ្នាក់រៀនចំនួន ៧៣៨៥ ថ្នាក់ មានសិស្សចំនួន ២៨៤.៣៧១ នាក់ ក្នុងនោះសិស្សស្រី ១៤៣.៤៣៥ នាក់ ។ ក្នុងនោះដែរ លោក សន សេរីវុទ្ធី នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស បានអានដីការតែងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការ នៃរចនាសម្ព័ន្ធការិយាល័យអប់រំ យុវជន និងកីឡាស្រុក ចំនួន ៧ រូប :-ត្រូវបានតែងតាំងមន្ត្រីរាជការចំនួន ០១ រូប ១-លោក ឡាច វ៉ាន់ឌិន ជានាយករងវិទ្យាល័យក្រឡាញ់ -ត្រូវបានប្រគល់ភារកិច្ចជូនមន្ត្រីរាជការចំនួន ៦ រូប ១-លោកស្រី ហេង ស៊ីថា ជានាយិកាវិទ្យាល័យក្រឡាញ់ ២-លោក ហួន ថុន ជានាយកវិទ្យាល័យសែនសុខ ៣-លោក យ៉ែម មុន្នីរដ្ឋ ជានាយករងវិទ្យាល័យក្រឡាញ់ ៤-លោក រស់ ចិន្តា ជានាយកសាលាបឋមសិក្សាព្រៃល្ងៀង៥-លោក ព្រាប សារៀន ជានាយកសាលាបឋមសិក្សាកំពង់ថ្កូវ៦-លោកស្រី លឿន សំបឿត ជានាយិការងសាលាមត្តេយ្យសិក្សាធនធានស្រុកក្រឡាញ់ ជាមួយគ្នានេះ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត បានមានមតិសំណេះសំណាល និងផ្តាំផ្ញើរជូនអង្គពិធី-ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងសហការអនុវត្តឱ្យបានម៉ឺងម៉ាត់ និងសុក្រឹតបំផុត នូវកិច្ចការងារដែរថ្នាក់ដឹងនាំប្រគល់ជូន។-មន្ទីរអប់រំខេត្ត និងរដ្ឋបាលស្រុក ត្រូវក្តាប់អោយបាននូវសិស្សដែរបោះបង់ការសិក្សាដោយសារអាណាព្យាបាលចំណាកស្រុកទៅធ្វើការ នៅស្រុកក្រៅ។-ត្រូវមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ -ពង្រឹងយន្តការគ្រប់គ្រង និងប្រើប្រាស់ថវិកាអោយមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព -បន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការកែកម្អបរិស្ថានសាលារៀន សុខសុវត្ថិភាព អនាម័យ ។ -ចំពោះមន្ត្រីដែរត្រូវបានតែងតាំង និងប្រគល់ភារកិច្ចថ្មី ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ និងសុក្រឹតបំផុត នូវអភិក្រមទាំង ៥ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។ ពិធីប្រកាសនេះរៀបចំនៅបរិវេណវិទ្យាល័យក្រឡាញ់៕
ពិធីប្រកាសតែងតាំងជូនមន្ត្រីរាជការចំនូន ៧ រូប ក្នុងរចនាសម្ព័ន្ធការិយាល័យអប់រំ យុវជន និងកីឡាស្រុកក្រឡាញ់
- 837
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
គណៈកម្មការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២៤ ប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ
- 837
- ដោយ vannak
-
កិច្ចប្រជុំដើម្បីពិនិត្យលើសេចក្តីព្រាង “វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥” និង “ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥-២០២៨”
- 837
- ដោយ vannak
-
ពិធីសម្ពោធដាក់ប្រើប្រាស់ស្ថានីយ៍ទឹកស្អាតឈ្មោះថា(សហគមន៍ បង្កោងទឹកស្អាត) នៅភូមិបង្កោង ឃុំក្តីរុន ស្រុកពួក ខេត្តសៀមរាប
- 837
- ដោយ vannak
-
កិច្ចប្រជុំពិភាក្សាត្រៀមរៀបកិច្ចប្រជុំកំពូល សៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤
- 837
- ដោយ vannak
-
អបអរសាទរ ខួបលេីកទី២១ (៧ វិច្ឆិកា ២០២៣ - ៧ វិច្ឆិកា ២០២៤)របាំព្រះរាជទ្រព្យ ត្រូវបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ
- 837
- ដោយ vannak
-
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសៀវភៅផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ និងគ្រោះរាំងស្ងួត ឆ្នាំ២០២៤
- 837
- ដោយ vannak
-
សិក្ខាសាលាពិគ្រោះយោបល់សម្រាប់ការរៀបចំផែនការសកម្មភាពថ្នាក់ក្រោមជាតិ ស្តីពីកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិ ស្តីពីប្រជាជន និងការអភិវឌ្ឍន៍
- 837
- ដោយ vannak
-
ក្រុមការងារចម្រុះបានចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស នៅក្នុងស្រុកពួក ខេត្តសៀមរាប
- 837
- ដោយ vannak
-
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា
- 837
- ដោយ vannak
-
ជំនួបពិភាក្សាការងារ និងសម្តែងការគួរសមរវាងអភិបាលរងខេត្តសៀមរាប និងលោក យ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប
- 837
- ដោយ vannak