ថ្ងៃ១១ ខែតុលា ឆ្នាំ២០២០ នាវេលាម៉ោង ០៣ទៀបភ្លឺ លោក សុីន ចាន់ថុល អភិបាលនៃគណៈអភិបាលស្រុកពួកបានដឹកនាំក្រុមការងារចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀងក្រោយពីមានភ្លៀងធ្លាក់ជាប់ៗគ្នារយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ នៅចំណុចមាត់ប្រឡាយ ជិតស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើ និងខ្នងទំនប់សម្តេចហ៊ុនសែន (ទំនប់កិល)ដោយសារមានការបារម្ភចំពោះហានិភយ័ដែលអាចកើតមានឡើងជាយថាហេតុពីគ្រោះមហន្តរាយដោយទឹកជំនន់ដល់បងប្អូនប្រជាពលរដ្ឋ។ តាមរយៈការចុះពិនិត្យឃើញថា ស្ថានភាពទឹកមានការកើនឡើងជាងមុន ធ្វើអោយហៀរលើខ្នងប្រឡាយ ហូរកាត់ផ្លូវមួយចំនួន និងហូរចូលក្នុងភូមិ សាលារៀន តែមិនទាន់មានផលប៉ះពាល់ខ្លាំងនៅឡើយ។ ក្នុងនោះ លោក អភិបាលស្រុកក៏បានណែនាំដល់អជ្ញាធរភូមិ ឃុំ និងសមត្ថកិច្ច ជួយតាមដាននូវស្ថានភាពទឹកអោយបានជាប់ជាប្រចាំ និងក្រើនរម្លឹកដល់ប្រជាពលរដ្ឋសូមមានការប្រុងប្រយត្ន័ចំពោះការរស់នៅដែលអាចប្រឈមនឹងគ្រោះថ្នាក់ដោយសារជំនន់ទឹកភ្លៀង។ក្នុងនាមអាជ្ញាធរខេត្ត សូមបន្តធ្វើការអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ ក៏ដូចជាសត្វពាហនៈ ដោយរកទីទួលសុវត្ថិភាពក្នុងអំឡុងពេលមានជំនន់ទឹកភ្លៀងនៅតែបន្ត៕
រដ្ឋបាលស្រុកពួកដឹកនាំក្រុមការងារចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រស្រុកពួក
- 552
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 552
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 552
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 552
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 552
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 552
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 552
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 552
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 552
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 552
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 552
- ដោយ vannak