រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកវ៉ារិន​ បាននាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសាររងគ្រោះរលំផ្ទះ ចំនួន ១គ្រួសារ

នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ លោក ធិននី វិធូរ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកវ៉ារិន និងសហការីបាននាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសាររងគ្រោះរលំផ្ទះ ចំនួន ១គ្រួសារ មូលហេតុដោយសារភ្លៀងខ្លាំងធ្វើអោយដីធូរ ទើបបណ្ដាលអោយរលំផ្ទះប្រជាពលរដ្ឋចំនួន ១ខ្នង ជាផ្ទះឈើប្រក់ស័ង្កសី ដែលមានទំហំ ៣មx៤ម នៅភូមិខ្សាច់ពពិល ឃុំស្រែណូយ ។ក្នុងឱកាសនោះលោក ធិននី វិធូរ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការចូលរួមសោកស្តាយចំពោះការរលំផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ ពីឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលតែង តែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបដោយមិនប្រកាន់ វណ្ណៈ ជំនឿសាសនា ឬ និន្នាការនយោបាយណាមួយឡើយ។ ដូចដែលលើកឡើងថា កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល ។ លោកក៏បាន រំលឹកដល់បងប្អូនទាំងអស់គ្នាអោយមានការប្រុងប្រយ័ត្នចំពោះ សុខភាពពិសេសកូនចៅតូចៗដើម្បីជៀសផុតពី គ្រោះភ័យផ្សេងៗក្នុងអំឡុងពេលដែលប្រទេសកម្ពុជាយើងកំពុងរងឥទ្ធិពលព្យុះដែលបង្កជាបាតុភូតភ្លៀងផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងជំនន់ ទឹកភ្លៀង។ ហើយលោកក៏បានលើកឡើងថាបើបងប្អូនមានជំងឺ និងគ្រោះថ្នាក់ផ្សេងៗត្រូវ ប្រញ៉ាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតផុត ។អំណោយមនុស្សធម៌បានផ្ដល់ជូនរួមមាន៖ អង្ករ ២២គីឡូក្រាម ត្រីខ ១យួរ មី១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ ទឹកបរិសុទ្ធ១យួរ តង់១ ភួយ១ មុង១ ខ្នើយ១ ក្រម៉ា១ សារ៉ុង១ ចានបាយ៥ ស្លាបព្រាបាយ៥ ឆ្នាំងបាយ១ ថវិកា ១០ម៉ឺនរៀល ៕

អត្ថបទទាក់ទង