រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ព័ត៌មានថ្នាក់ខេត្ត

គ្រួសារក្រីក្រចំនួន ៥០គ្រួសាររស់នៅឃុំអន្លង់សំណរ ស្រុកជីក្រែងទទួលអំណោយពីក្រុមហ៊ុន BEME អចលនទ្រព្យ

កាលពីថ្ងៃសៅរ៍ ២ កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ លោក ពៅ ប៊ុនធឿន អភិបាល នៃគណៈអភិបាលស្រុកជីក្រែង បានអមដំណើរ លោក នាក់ ណេរ៉ុន អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្ដម ខាន់ ខុន ទីប្រឹក្សាក្រសួងធម្មការ និងសាសនា...

ប្រព័ន្ធ​ស្បៀងបម្រុងកម្ពុជា​ (ប​ ស​ ប​ ក)​ រៀបចំសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយ និងការផ្គត់ផ្គង់គ្រាប់ពូជ​បន្លែដោយឥតគិតថ្លៃដល់កសិករ និងកម្មករ​ ដែលរងផលប៉ះពាល់ពីជំងឺ​កូវីដ១៩​ ដើម្បីជំរុញការដាំដុះបន្លែសុវត្ថិភាព”

​ថ្ងៃសុក្រ ០១កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០​ រដ្ឋបាលខេត្តសៀមរាប​ បានបេីកសិក្ខាសាលាព្ដីពី​ “ការផ្សព្វផ្សាយ និងការផ្គត់ផ្គង់គ្រាប់ពូជ​បន្លែដោយឥតគិតថ្លៃដល់កសិករ និងកម្មករដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ដើម្បីជំរុញកា...

ផ្លូវជាច្រើនខ្សែទាំងផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវលំ ជនបទ នៅក្នុងខេត្តសៀមរាបត្រូវបានសាងសង់ ជួសជុល និងរៀបចំបណ្តាញលូ

កំណាត់ផ្លូវជាច្រើនខ្សែទាំងផ្លូវជាតិ ផ្លូវខេត្តនិងផ្លូវលំនានានៅក្នុងខេត្តសៀមរាបល្អស្អាតបែបនេះ គឺក្រោមការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម ទៀ សីហា អភិបាលខេត្តបានជំរុញដល់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប និងអ្នកពាក់ព័ន្ធជាសេនាធិការ ដើម្បីធ្វើការជួសជុ...

កិច្ចប្រជុំក្រុមការងារចម្រុះមុនចុះពិនិត្យស្ថានីយទូរសព្ទចល័តរបស់ក្រុមហ៊ុនវៀតធេល (ខេមបូឌា) “មិត្តហ្វូន”

រសៀលថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នៅរដ្ឋបាលសាលាខេត្តសៀមរាប បានដំណើរកិច្ចប្រជុំស្តីពី ការពិនិត្យស្ថានីយទូរសព្ទចល័តរបស់ក្រុមហ៊ុន រៀតធេល (ខេមបូឌា) “មិត្តហ្វូន” ក្នុងភូមិសាស្រ្តខេត្តសៀមរាប ដែលដឹកនាំដោយ...

កិច្ចប្រជុំពិភាក្សាការងារលើវិស័យអប់រំ យុវជន និងកីឡា ជាមួយគ្រឹះស្ថានសិក្សាចំណេះទូទៅឯកជនមួយចំនួនក្នុងខេត្តសៀមរាប

នៅព្រឹកថ្ងៃច័ន្ទ ៥រោច ខែពិសាខ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២០ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាង ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប អញ្ជើញសំណេះសំណល និងដឹកនាំកិច្ចប្រជុំពិភាក្សាការងារលើវិស័យអប់រំ យុវជន និងកីឡ...

លោកអភិបាលស្រុកចុះពិនិត្យការស្នើសុំសាងសង់ផ្ទះជាមួយក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរានៅភូមិដូននំ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប

នៅថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២០ លោក សូរ ប្លាតុង អភិបាលស្រុក និងក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាដឹកនាំដោយឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចុះពិនិត្យការស្នើសុំសាងសង់សំណង់លំនៅដ្ឋាន ១គ្រួសាររបស់លោកស្រី ស៊ុយ ឆយ ភេទស្រី ...

គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន​៧គ្រួសារ​ នៅឃុំត្រពាំងធំ​ ស្រុកប្រាសាទបាគង​ ខេត្តសៀមរាប​ទទួលអំណោយមនុស្សធម៌ពីសាខាសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

រសៀលថ្ងៃទី ០៧ ខែឧសភាឆ្នាំ២០២០ លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តសៀមរាប និងជាលេខាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានដឹ...

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៨គ្រួសារ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

កាលពីរសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២០ លោក លី ប៊ុនណា លេខាធិការគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ...

ឯកឧត្តម អភិបាលខេត្ត ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវ និងសកម្មភាពស្ម័គ្រចិត្តរុះរើរបងរបស់ប្រជាជនតាមដងផ្លូវ

ផ្លូវមួយខែ្សប្រវែង ២ ៣៤៥ម៉ែត្រ ឆ្លងកាត់ភូមិចំនួន៣ គឺភូមិកន្ត្រក , គោកក្រសាំង និង ភូមិភ្ញាជ័យ នៅក្នុងសង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ត្រូវបានឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ដឹកនាំក្រុមការ ងារចុះពិនិត្យមើលការសាងសង់ផ្លូវ និង សកម្មភាពក្នុងក...

រដ្ឋបាលបាលខេត្តសៀមរាបរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣

កាលពីព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ រដ្ឋបាលខេត្តរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ក្រោមអធិបតីភាពឯកឧត្តម អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកក...